រញ្ជួយ​ដី​នៅ​ភាគខាងត្បូង​អ៊ីតាលី​សម្លាប់​មនុស្ស​​១៥៩​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

អ៊ីតាលី​៖​ចំនួន​អ្នកស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​អ៊ីតាលី​បាន​កើនឡើង​ដល់​១៥៩​នាក់​ហើយ ខណៈ​អ្នករងរបួស​រាប់រយ​នាក់ និង​កំពុង​បាត់​ខ្លួន​ជាច្រើន​នាក់​ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន Skynews ។​
​គ្រោះ​រញ្ជួយ​ដី​កើតឡើង​ចម្ងាយ​៧៦​គីឡូម៉ែត្រ នៃ​ទីក្រុង​ភាគខាងត្បូង​ឈាង ខាងកើត​ប្រទេស​អ៊ីតាលី ហើយ​វា​បាន​ញ័រ​ចេញពី​ក្នុង​ដី ជម្រៅ​តែ​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ដោយឡែក​នៅ​ទីក្រុង​រ៉ូម​វិញ អគារ​មួយចំនួន​បាន​ញាប់​ញ័រ​រយៈពេល ២០​វិនាទី​។​
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០០៩​នៅ​តំបន់​ដដែល​នេះ​ក៏​រងគ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៣​រ៉ិ​ច​ទ័​រ ដោយបាន​សម្លាប់​មនុស្ស​ជាង​៣០០​នាក់​ផងដែរ​៕

01019b2ca567da476a9ddae2b6fbfaab042ddc609e3a813ffde49b6ad24750b9_3771157