នគរបាល​វរៈ​សេនា​តូច​លេខ D៨១៧ សួរសុខទុក្ខ​មន្ត្រី​កំពុង​តែមាន​ជំងឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​លោកស្រី​សុខុន​មេបញ្ជាការ​នគរបាល​ព្រុំដែន​វរៈ​សេនា​តូច​លេខ​៨១៧​នៅ​ថ្ងៃទី​២៤ ខែសីហា បាន​នាំ​កម្លាំង​ក្នុង​អង្គភាព​ចំនួន​១២​នាក់​ចុះសួរសុខទុក្ខ​ដល់​ក្រុមគ្រួសារ​របស់លោក រស់ ជាត​ប៊ី ជា​មន្ត្រី​បំរើការ​ក្នុង​អង្គភាព​៨១៧​ផ្នែក​វិទ្យុទាក់ទង​ដែល​កំពុងមាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​ឋិត​ក្នុងភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​
​លោក ស្រី សុខុម បាន​បញ្ជាក់ថា ក្នុងនាម​យើង​ជា​គ្រួសារ​តែមួយ​បំរើ​ជាតិ​ការពារ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ដូចគ្នា​ត្រូវតែ​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក ដែលជា​កម្លាំងចិត្ត​ដល់​ក្រុមគ្រួសារ​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​បំរើ​ជាតិ​មាតុភូមិ​។ លោក​បន្តថា មនុស្ស​ម្នាក់ៗ​ចៀស​មិន​ផុតពី​ជំងឺ​ឈឺ​ស្លាប់​នោះទេ គ្រាន់តែ​ពេលវេលា​យួរ ឬ​ឆាប់​ប៉ុណ្ណោះ​។
​ក្នុងការ​ចុះសួរសុខទុក្ខ​នោះដែរ​លោក​ក៏បាន​ជួយ​ឧបត្ថម​ថវិកា​ចំនួន​១.៥៤.០០០០​រៀល​(​មួយ​លាន​ហាសិប​បួន​ម៉ឺន​រៀល​)​ដើម្បី​ព្យាបាល​បន្ត និង​ជួយ​កាត់បន្ថយ​នូវ​ការខ្វះខាត​ក្នុង​គ្រួ​សារបាន​មួយកំរិត​ដែរ​។
​ជាមួយគ្នានេះ​លោក រស់ ជាត​ប៊ី បាន​ថ្លែងអំណរគុណ​ចំពោះ​សណ្តាន​ចិត្ត​ដ៏​ជ្រះថ្លា​របស់លោក​មេបញ្ជាកា​រ​ព្រមទាំង​បងប្អូន​រួម​ការងារ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ​លោក ហើយ​លោក​ខិតខំ​ព្យា​ល​បាល​ឲ្យ​ឆាប់​បានជា​សះស្បើយ និង​បាន​ចូលរួម​បំរើ​ជាតិ និង​រាជរដ្ឋាភិបាល​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​៕

14111779_1755095934728969_1422181898_n14089427_1755096021395627_428263177_n