ករណី​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ មេធាវី​ប្តឹង​ទៅ​ឧទ្ធរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រុម​មេធាវី​ការពារ​ក្តី លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្តឹងទៅ​សាលាឧទ្ធរណ៍ ករណី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​សំណុំរឿង លោក កឹម សុខា ទៅ​ជំនុំជម្រះ ដែល​ការសម្រេច​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​និង​ផលប្រយោជន៍​របស់​កូនក្តី​យ៉ាងធ្ងន់ធ្ងរ​។​
​សូម​រំលឹកថា ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ លោក ថា​ន់ ឡេង នៅ​ថ្ងៃទី​២៣ ខែសីហា​បាន សម្រេច​បញ្ជូន​សំណុំរឿង លោក កឹម សុខា អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​រង​បទ​ចោទ ប្រកាន់ បដិសេធ​ក្នុងការ​ចូលខ្លួន ទៅ​ជំនុំជម្រះ​។ យោងតាម​ខ្លឹមសារ លិខិត​ជូនដំណឹង របស់លោក​ចៅក្រម ថា​ន់ ឡេង ចុះ​ថ្ងៃទី​២៣ សីហា គឺ​បាន ប្រាប់​មក​ជន ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ តំណាង រាស្ត្រ​មណ្ឌល ខេត្តកំពង់ចាម ថា ត្បិត​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៤០១ ចុះ​ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ​២០១៦ ដែល​បាន​ចោទប្រកាន់​តាម​ដី​កាស ន្និ​ដ្ឋា​ន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ១៣៨២ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​របស់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ បដិសេធ​ក្នុងការ​ចូលខ្លួន ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ តាម បញ្ញត្តិ​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ យើង​បាន​ចាត់ការ​ស៊ើប សួរ​ចប់សព្វគ្រប់ និង​បានសម្រេច បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ជំនុំជម្រះ​តាម ដីកា​ដំណោះស្រាយ​លេខ​២៨៩១ ក​១.​ដ​.​ដ ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦ ៕

SSS