លោក កឹម សុខា និង​ទូត​អាមេរិក​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ CNRP លោក អេង ឆៃអ៊ាង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ជួបពិភាក្សា​ជាមួយ​លោក វីលៀម អេ ហេ​ដ (William A.Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ព្រឹក​នេះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​ការជួបពិភាក្សាគ្នា​នោះទេ ។​
​យ៉ាងណាក៏ដោយ មន្ត្រី​បក្សប្រឆាំង​ម្នាក់​បាន​ប្រាប់ថា ការ​ពិ​ក្សា​នោះ​ផ្តោតលើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​ករណី​សំណុំរឿង​របស់លោក កឹម សុខា នៅ​តុលាការ​រួមទាំង​ការបោះឆ្នោត​ផងដែរ៕

ec7c21a4-8178-4612-8b5d-dbe8aa4e9c87