ស៊ីរី៖យ៉ាងហោចណាស់កុមារចំនួន១១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការវាយប្រហារដោយគ្រាប់បែកធុងមួយដែលធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាលនៅលើសង្កាត់ពួកឧទ្ទាមកាន់កាប់ Bab al-Nayrab នៅភាគខាងត្បូងទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី។
ក្រុមឃ្លាំមើលបានរាយការណ៍ផងដែរថា ជនស៊ីវិលប្រាំបីនាក់រួមទាំងកុមារពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងការបាញ់របស់ក្រុមឧទ្ទាមលើតំបន់ភាគខាងលិចនៃទីក្រុងនេះដែលកាន់កាប់ដោយរដ្ឋាភិបាល។
អ្នកកាសែត AFP នៅតំបន់ Bab Al-Nayrab បានឃើញកម្មករជួយសង្គ្រោះនិងជនស៊ីវិលកំពុងជីកតាមកំទេចថ្មនៃអគារដែលដួលរលំ។ បុរសម្នាក់បានកាន់រាងកាយទារកគ្មានជីវិតម្នាក់ដែលមានទំហំតូចជាងកំភួនដៃរបស់គាត់។ ភ្នែករបស់វាបានបិទហើយរាងកាយរបស់វាគឺមានពណ៌សប្រឡាក់ដោយធូលីដីលើកលែងតែកន្លែងមានឈាម។
ទោះយ៉ាងណាក្តី លោកប្រធានាធិបតីបាសាអាល់អាសាដនិងរដ្ឋាភិបាលរបស់លោកបានបដិសេធការប្រើប្រាស់គ្រាប់បែកធុងនេះ។
បើយោងតាមក្រុមអង្កេតការណ៍បានអះអាងថា មនុស្សជាង២៩០.០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរីចាប់តាំងពីជម្លោះនេះបានចាប់ផ្តើម៕