​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​២​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​សង់បំណល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្មករ​-​កម្មការិនី​រាប់រយ​នាក់​បម្រើ​ការងារ​ក្នុង​រោងចក្រ​ផលិត​សម្លៀកបំពាក់ ជុង​ហេ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​រោងចក្រ បិទផ្លូវ​ជាតិ​លេខ​២ ទាមទារ​ឲ្យ​រោងចក្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ទូទាត់​ប្រាក់​ពួកគេ​។​
​នៅលើ​បដា​ដែល​ក្រុមកម្មករ​-​កម្មការិនី​កាន់​នឹង​ដៃ​មាន​សរសេរថា «​សូម​ឲ្យ​ថៅកែ​ដោះស្រាយ តាមផ្លូវ​ច្បាប់ ស្តីពី​ការងារ ១-​ទូទាត់​ប្រាក់​ជូនដំណឹង​, ២-​ទូទាត់​ប្រាក់​បណ្តេញចេញ​, ៣-​ទូទាត់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​, ៤-​ប្រាក់​បំណាច់​ឆ្នាំ​, ៥-​ប្រាក់ខែ​ចុងក្រោយ​, ៦-​សង​ប្រាក់ ៥០​ភាគរយ​ដល់ក​ម្មករ ៤៣​នាក់ ដែល​បាន​ព្រមព្រៀង​ជាមួយ​ក្រុមប្រឹក្សា អាជ្ញាកណ្តាល​»​។​
​គួរ​បញ្ជាក់ថា នៅ​រោងចក្រ​ខាងលើនេះ ក្រសួង​ការងារ​សម្រេច​ដាក់លក់​ឡៃ​ឡុង សម្ភារៈ​ក្នុង​រោងចក្រ​នេះ​ដើម្បី​បើក ប្រាក់​ឲ្យ​កម្មករ ប៉ុន្តែ​កម្មករ​មិន​ព្រម​នោះទេ ដោយសារ​ពួកគាត់ យល់ថា ប្រាក់​ដែល​លក់ឡៃ​ឡុង​នោះ មិនអាច​សង​ពួកគាត់​គ្រប់​ឡើយ​៕

fn-2016-08-29-09-04-34-5fn-2016-08-29-09-04-33-1