យកដីកាកោះហៅឲ្យចូលសវនាការទៅបិទមុខផ្ទះលោក កឹម សុខា
រាជធានីភ្នំពេញ៖កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក នៅព្រឹកថ្ងៃច័ន្ទនេះ បានយកដីកាថ្មីមួយទៀត ទៅបិទនៅជញ្ជាំងផ្ទះ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដីកានោះ គឺជាដីកាកោះហៅលោក កឹម សុខា ចូលសវនាការនៅថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោង៨៖៣០នាទីព្រឹក ជាកំហិត ដើម្បីឆ្លើយដោះសារនៅក្នុងសវនាការ ទាក់ទងការបដិសេធមិនចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការនាពេលកន្លងទៅ៕