CNRP ​បន្តពាក់អាវខ្មៅរាល់ថ្ងៃច័ន្ទ​ទាមទារ​ដោះលែង​សកម្មជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ពាក់​អាវខ្មៅ រាល់ថ្ងៃ​ច័ន្ទ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​របស់​ពួកគេ បើទោះបីជា​សកម្មភាព​ពា​ក់អាវ​ខ្មៅ​កំពុង​ប្រឈម​រារាំង​ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​ឬក៏​នាំ​ឲ្យ​មានការ​ភ័យខ្លាច​ក៏ដោយ​។​
នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ តាមរយះ Facebook របស់លោក មុត ចន្ថា មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​បានបង្ហាញ​រូប​ពាក់អាវ​ខ្មៅ រួមទាំង​បាន​សរសេរ​នូវ​ពាក្យពេជន៍​មួយចំនួន​ថា « ពួកយើង​ពាក់អាវ​ខ្មៅ ជា​រៀងរាល់ថ្ងៃ​ច័ន្ទ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នកទោស​មនសិកា​ទាំងអស់​….​បញ្ចប់​ការ​រុក​គួ​ន​និង​ការគំរាមកំហែង​គ្រប់​ប្រភេទ និង​ការពារ​អភ័យឯកសិទ្ធិសភា​រប​ស់​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែលជា​អំណាច​អធិបតេយ្យ​ទទួលបាន​ពី​ការបោះឆ្នោត​តាម​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។​
លោក មុត ចន្ថា បាន​សរសេរ​បញ្ជាក់ថា ការពាក់​អាវខ្មៅ​ជា​ផ្នែក​មួយ​នៃ​ការសម្តែង​មតិ​ដោយ​សន្តិវិធី​និង​អហិង្សា​ក្នុងទិសដៅ​ជាក់លាក់​របស់​យើង​ដូច​បាន​រៀបរាប់​ខាងលើ ។​
យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ទូទៅ​បាន​ហៅ​ការសម្តែង​មតិ​ដោយ​ពាក់អាវ​ខ្មៅ​នោះ​មិន​ទទួលបាន​ការគាំទ្រ​នោះទេ ។ ប៉ុន្តែ​ផ្ទុយទៅវិញ​ការបង្ហាញ​សញ្ញា​អាវខ្មៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ទៅវិញ ខណដែល​ពួកគាត់​បាន​រម្លឹក​ទៅដល់​អតីតកាល ដែល​កម្ពុជា​ឆ្លងកាត់​របប​វាលពិឃាត​ដឹកនាំ​ដោយ ប៉ុល ពត ដែល​ផ្តើម​ដោយ​អាវខ្មៅ ឬ​ឈុតខ្មៅ​នេះ៕

images6