ខេត្តស្ទឹងត្រែង៖សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ពីបទរំលោភសេពសន្ថវៈលើនារីម្នាក់ជាមនុស្សស្គាល់ចិត្តថ្លើមគ្នា ប៉ុន្តែថ្ងៃរួមភេទចុងក្រោយត្រូវបាននាងប្តឹង។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចទួលខ្លាក្រហឹម ក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។
បុរសជាប់ចោទបានប្រាប់ថា កន្លងមកខ្លួននឹងនារីរងគ្រោះ គឺជាមនុស្សស្គាល់គ្នា និងធ្លាប់រួមភេទជាមួយគ្នាជាច្រើនលើកមកដែរ ។ តែដោយសារថ្ងៃកើតហេតុ ពុំមានលុយឱ្យនាងចាយ និងទំនាស់សម្តីបន្តិចបន្តួចប៉ុណ្ណោះ ទើបនៅថ្ងៃទី២៧ សីហា នាងដាក់ពាក្យប្តឹងទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋនគរបាលខេត្ត ។
កម្លាំងនគរបាល ក្រោយពីទទួលបណ្តឹងថ្ងៃទី២៨ ក៏ចុះឃាត់ខ្លួនជននោះមកស្នងការដ្ឋានដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងនាព្រឹកថ្ងៃទី២៩សីហានេះ៕