ដោយ៖ប៉ែនសុផល
បាត់ដំបង៖មន្ដ្រីជំនាញបសុពេទ្យចុះរឹបអូសសត្វមាន់ពូជបីសាសន៍បានចំនួន៤០០ក្បាលដែលឈ្មួញលួចនាំចូលខុសច្បាប់ចែកចាយនៅក្នុងទីផ្សារខេត្តបាត់ដំបង។
លោក ប៉ែន ស៊ីថា ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់អោយដឹងថាកាលពីវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ មន្ដ្រីការិយាល័យជំនាញសហការជាមួយសមត្ថកិច្ចក្រុងបាត់ដំបងបានចុះរឹបអូសសត្វមាន់ដែលឈ្មួញចរាចរខុសច្បាប់ចំនួន៤០ស្ការ ប្រហាក់ប្រហែលមាន់ចំនួន៤០០ក្បាលនៅលើកំណាត់ជាតិលេខ៥ ក្នុងចំនុចភូមិអូរចា សង្កាត់អូរចា ក្រុងនិងខេត្តបាត់ដំបង។
ការចុះរឹបអូសនេះធ្វើឡើងឆ្លើយតបតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋដែលអះអាងថា មានក្រុមឈ្មួញបានលួចលាក់នាំសត្វមាន់ចេញពីប្រទេសថៃស្ទើរៀងរាល់ថ្ងៃដោយមិនមានច្បាប់អនុញ្ញាត។ ការរឹបអូសបាននេះដែរខណៈដែលឈ្មួញកំពុងដឹកជញ្ជូនតាមរ៉ឺម៉កម៉ូតូក្នុងគោលដៅពីតំបន់ព្រំដែនសំដៅទៅកាន់ទីផ្សារក្នុងក្រុងបាត់ដំបងនៅពេលយប់ មកទល់រសៀលថ្ងៃដដែលនេះនៅមិនទាន់ឃើញមានម្ចាស់មាន់ចូលខ្លួនមកដោះស្រាយនៅឡើយទេដើម្បីអនុវត្តតាមនីតិវិធី។
ទាក់ទងលើវិធានការមន្ដ្រីនៅក្នុងមន្ទីរកសិកម្មខេត្តបាត់ដំបងបានអោយដឹងដែរថា ករណីដូចគ្នានេះធ្លាប់មានកន្លងមកដែរដែលមាន់មានចំនួន១០០ស្កា តែមន្ទីរសម៉ីគ្រាន់តែអោយម្ចាស់ធ្វើកិច្ចសន្យាបញ្ឍប់នាំចូលទៀត មិនយូរប៉ុន្មានឈ្មួញដដែលនេះបានបន្ដរនាំចូលមាន់លួចលាក់ខុសច្បាប់ដដែល ចំណាត់ការមិនរាងចាលនេះមន្ទីរ និងអនុវត្តយកវត្ថុវិភាគទៅពិនិត្យមេរោគនៅក្រសួងកសិកម្ម បន្ទាប់មក និងមានវិធានការតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនបានបង្ហើបអោយដឹងថា៖ សត្វមាន់ទាំងធំនិងកូនមាន់ផងដែរក្នុង១ថ្ងៃរាប់ម៉ឺនក្បាលដែលឈ្មួញបាននាំចូលនៅពេលអាធ្រាតតាមច្រករបៀងបឹងឆ្នាំងក្នុងស្រុកកំរៀងក្រោមរូបភាពផ្សេងៗពីគ្នា ឈ្មួញ១ចំនួនបាននាំចូលដោយត្រូវរូវគ្នាជាមួយសមត្ថកិច្ចនិងជំនាញប្រចាំច្រកបើកភ្លើងខៀវអោយនាំចូលមិនមានច្បាប់អនុញ្ញាតិទាំងស្រុងឈ្មួញទាំងនេះដឹកមាន់មកទំលាក់នៅក្បែរទីប្រជុំជនស្រុកថ្មគោលហើយរំដោះចេញបន្ដរតាមរ៉ឺម៉កម៉ូតូនិងឈ្មួញមួយចំនួននាំចូលដោយជ្រកកោនមានច្បាប់អនុញ្ញាតិ ប៉ុន្ដែការនាំចូលជាក់ស្ដែងលើសពីច្បាប់បានកំណត់ទ្វេគុណ។
ការនាំចូលតាមប្រពៃណីត្រូវរូវគ្នានេះបានធ្វើអោយអ្នកបរិភោគក្នុងស្រុកប្រឈមនិងការឆ្លងជម្ងឺគ្រប់ប្រភេទពិសេសជម្ងឺផ្ដាសាយបក្សី ក្រៅពីនេះបានធ្វើអោយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុងត្រូវបាក់ទឹកចិត្តក្នុងការប្រកួតប្រជែងលើទីផ្សារ៕
រឹបអូសមាន់បីសាសន៍រាប់រយក្បាលដែលឈ្មួញលួចនាំចូលក្នុងទីផ្សារខេត្តបាត់ដំបង