ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងករណី​បាញ់រះ​អ្នកនេសាទ​នៅ​ស្រុក​សំបូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ក្នុងករណី​ផ្ទុះអាវុធ​ខ្មាន់កាំភ្លើង​បាញ់រះ​ជាច្រើន​គ្រាប់​មកលើ​អ្នកនេសាទ នៅ​ស្រុក​សំបូរ នៅពេលនេះ កម្លាំង​នគរបាល បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ហើយ ។​
​លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថាច អធិការរង​នគរបាល​ស្រុក​សំបូរ ទទួល​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចុះ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​សង្ស័យ​ម្នាក់ ក្នុង​អំពើ​បាញ់ប្រហារ​មកលើ​ជនរងគ្រោះ​ជា​អ្នកនេសាទ ក្រោយពី​កើតហេតុ​បាន​២​ថ្ងៃ​កន្លងមកនេះ ។​
​បើទោះជា​បែបណា ក៏​នគរបាល​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​លើ​ជនសង្ស័យ ក្នុង​អំពើ​បាញ់ប្រហារ​នេះ​នៅឡើយ​ទេ ដោយបាន​បញ្ជាក់​ថានគ​របាល​កំពុងតែ​សាកសួរ និង​ស្រាវជ្រាវ​បន្ត​នីតិវិធី ។ តែ​ទោះជា​យ៉ាងនេះ​ក្តី បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ និង​មន្ត្រី​ឆ្មាំ​ទន្លេ​នៅ​ភូមិ​កោះ​ខ្ញែរ បាន​លួច​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៨ ខែសីហា ម្សិលមិញ​នេះ គឺមាន​ឈ្មោះ សុខ ថា​ន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ព័ន្ធ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ និង​ជា​សមាជិក សហគមន៍​នេសាទ​ភូមិព​ន្ធ័​ជា​នោះ​ផងដែរ ។ ហើយ​ជនសង្ស័យ​រូបនោះ បាន​សារភាពថា ខ្លួន​មិនមែនជា​អ្នកបាញ់​ទេ គឺ​កូនប្រុស​ខ្លួន​ជា​អ្នកបាញ់ ហើយ​ពេលនេះ​កូនប្រុស​របស់គាត់ ដែលជា​ជនដៃដល់​បាន​រត់​គេចខ្លួនបាត់​មិនដឹង​ទៅ​ទីណា​ទេ ។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា សកម្មភាព​បាញ់ប្រហារ​ខាងលើ​កើតឡើង នៅវេលា​ម៉ោង ១១​ថ្ងៃត្រង់ ថ្ងៃទី ២៦​សីហា នៅត្រង់ចំនុច​អន្លង់​ត្រឡោក ជាប់​គ្នា​នឹង​អន្លង់​សា​កង្កែប ភូមិ​ព័ន្ធ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ កណ្តាល ទន្លេមេគង្គ មកលើ​ប្រជាពលរដ្ឋ​ដែល​បាននាំគ្នា​ជិះទូក​ត្រឡប់​ចុះមក​ពីលើ​កលប​វិញ​។​
​ជនរងគ្រោះ​ដែល​រង​ការ បាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ​ឈ្មោះ ឃឹម សុខន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់រ​ទះ ឃុំ​បឹង​ចារ ស្រុក​សំបូរ​។ បាន​រងរបួស​ធ្ងន់​ត្រង់​ចង្កេះ និង​ក៏​ត្រូវបាន​ចាត់​ប​ញ្ជុ​ន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត​។​
​បើតាម​ការបញ្ជាក់​ពី​ពលរដ្ឋ​ដែល​រងគ្រោះ និង​ពលរដ្ឋ​ដែល​ជួប​ហេតុការណ៍​បាន​ប្រាប់ នគរបាល​ថា នៅ​ថ្ងៃកើតហេតុ ជន​រង​និង​អ្នកភូមិ​ពីរ​នាក់​ទៀត​បាន​ចេញពី​លើក​លប ជិះទូក​ចុះ​ទឹក​ត្រឡប់មកផ្ទះ​វិញ ក៏​ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​២​នាក់ ស្លៀកពាក់​ស៊ី វិល​បាន​ជិះទូក​អេ​វ មួយគ្រឿង​មក​អែប​និង​ទូក​របស់​ជនរងគ្រោះ​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ហើយក៏​បាញ់កាំភ្លើង​អាការ រះ​មកលើ​ទូក​ជនរងគ្រោះ​ចំនួន​៧​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ របួស​ម្នាក់​។ ភ្លាមៗ​បន្ទាប់ពី​បាន​បាញ់​រួច ទូក​របស់​ជន​នោះ​ក៏បាន​បត​ឡើង​ទៅលើ​វិញ​។​
​ទោះជា​យ៉ាងណា​ក្នុង​ហេតុការណ៍​នេះ ជនរងគ្រោះ​ក៏ដូចជា​ពលរដ្ឋ​ដែល​នៅលើ​ទូក នោះ​មិនបាន​ស្គាល់​អត្តសញ្ញាណ​ជនដៃដល់​ទាំង​នោះទេ ដោយសារតែ​ទូក​នៅ​ឆ្ងាយ​ពីគ្នា ហើយ​ពួកគាត់​មាន​ភាព​ភិតភ័យ​មិនបាន​ចាប់អារម្មណ៍​និង​សម្គាល់​មនុស្ស តែ​សំណាងល្អ ដោយសារតែ​ទឹករលក ហើយ​ទឹក​ហូរ​ខ្លាំង​ធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង​បាញ់រះ​មិន​ចំ​គោលដៅ​ច្រើន​។​
​មានការ​កត់សម្គាល់ថា ការ​ទៅធ្វើ​នេសាទ​របស់​ពលរដ្ឋ​រងគ្រោះ គឺ​ធ្វើ​នៅក្នុង​ឡូត៍​សហគម​នេសាទ​ស្រុក​សំបូរ​។ ហើយ​កន្លង​ក៏​ធ្លាប់​បានការ បាញ់ប្រហារ​ជា​បន្តបន្ទាប់​របស់​មន្ត្រី សហគម​ទៅលើ​ទូក​នេសាទ​ដែល​ទៅ​នេសាទ​ក្នុង​តំបន់​នោះ និង​ក៏​ឈាន​ឲ្យ​មានការ​ចាប់ បង្ក្រាបបាន​ទូក​នេសាទ​បាន​ចំនួន​២​គ្រឿង​ផងដែរ​៕

unnamed (2)unnamed (3)