ស៊ីរី៖កងទ័ពតួកគី និងសម្ព័ន្ធមិត្តបានសម្រុកចូលកាន់តែជ្រៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យដោយរឹបអូសបានទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងបក្សសម្ព័ន្ធឃើដនៅថ្ងៃ៧នៃយុទ្ធនាការឆ្លងកាត់ព្រំដែនមួយដែលអង្គការឃ្លាំមើលបាននិយាយថា បានសម្លាប់អ្នកភូមិយ៉ាងហោចណាស់៣៥នាក់។
យន្តហោះចម្បាំងរបស់តួកគីបានចូលទៅក្នុងភាគខាងជើងប្រទេសស៊ីរីនៅពេលភ្លឺហើយកាំភ្លើងធំបានវាយប្រហារនូវអ្វីដែលប្រភពសន្តិសុខនិយាយថា គឺជាតំបន់ដែលកាន់កាប់ដោយកងកម្លាំងជីវពល YPG ឃើដបន្ទាប់ពីក្រុមអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានរាយការណ៍ពីការវាយប្រយុទ្ធគ្នាយ៉ាងសាហាវនៅពេញមួយយប់ជុំវិញភូមិចំនួនពីរ។
ប្រទេសតួកគីនិយាយថា ពួកសកម្មប្រយុទ្ធឃើដ២៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ខ្លួននិងបានបដិសេធថាមានជនស៊ីវិលស្លាប់និងរបួស។
ក្រុមមន្ត្រីទួរគីបាននិយាយថា គោលបំណងរបស់ខ្លួននៅក្នុងប្រទេសស៊ីរីគឺដើម្បីធានាថា កងកម្លាំងឃើដមិនបានពង្រីកទឹកដីដែលពួកគេគ្រប់គ្រងរួចទៅហើយនៅតាមបណ្តោយព្រំដែនរបស់ប្រទេសទួរគីខណៈដែលវាក៏ជំរុញក្រុមរដ្ឋឥស្លាមចេញពីបន្ទាយរបស់ខ្លួនផងដែរ។
ទោះយ៉ាងណាក្តី ក្រុមអង្កេតការណ៍បាននិយាយថា រហូតមកដល់ពេលនេះ ការវាយលុករបស់ទួរគីបានផ្តោតលើកងកម្លាំងដែលចងសម្ព័ន្ធទៅនឹងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយពួកឃើដ៕