ភរិយា និងកូន លោក កែម ឡី ចាកចេញពីកម្ពុជាស្ងាត់ៗ
រាជធានីភ្នំពេញ៖ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ បានអះអាងតាមរយៈវិទ្យុបរទេសនិយាយភាសាខ្មែរមួយ កាលពីយប់ថ្ងៃទី២៩ សីហា នេះ ដោយព្រះអង្គបញ្ជាក់ថា ភរិយា និងកូនៗ លោក កែម ឡី បានចាកចេញពីកម្ពុជាហើយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ ។ ប៉ុន្តែព្រះអង្គមិនបានប្រាប់ទេថា តើភរិយានិងកូនៗ លោក កែម ឡី នឹងទៅកាន់ប្រទេសណានោះ ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបន្ថែមថា ពិធីបុណ្យ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ តុលា ២០១៦ ហើយលោកស្រីភរិយាលោកកែម ឡី បានប្រគល់សិទ្ឋិប្រគេនព្រះតេជគុណជាអ្នករៀបចំចាត់ចែងពិធីបុណ្យ១០០ថ្ងៃនេះ ផងដែរ៕