រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​បក្សនយោបាយ​តាមដាន​ការចុះឈ្មោះ និង​ការបោះឆ្នោត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​ឲ្យ​គ្រប់​គណបក្សនយោបាយ​តាមដាន​ការចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​ទាំងអស់គ្នា ចៀសវៀង​ការប្រកាស​លទ្ធផល​បោះឆ្នោត​មានការ​តវ៉ា​កើតឡើង ។​ លោក​ថ្លែងបែបនេះ​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​នីតិវិធី និង​ច្បាប់បោះឆ្នោត​នៅ​កម្ពុជា នា​ទីស្ដីការក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ។
​សូមជម្រាបថា សិក្ខាសាលា​នេះ ធ្វើឡើង​ដោយមាន​ចូលរួម​ពី​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​, គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ជាច្រើន​នាក់​៕

fn-2016-08-30-09-06-34-0fn-2016-08-30-09-06-34-2