បញ្ជូន​ក្មាន់កាំភ្លើង និង​បក្ខពួក​បីនាក់​ករណី​បាញ់​អ្នកនេសាទ​នៅ​ស្រុក​សំបូរ​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តក្រចេះ​បញ្ជូន​ជនសង្ស័យ​បីនាក់ ទៅ​តុលាការ​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បាញ់រះ​ទៅលើ​ទូក​អ្នកនេសាទ​។​
​ក្រោយពី​មានការ​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ សហការ​ជាមួយ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ក្រោម​ការបញ្ជារ​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ កម្លាំង​នគរបាល​ស្រុក​សំបូរ បាន​ឈានដល់​ការកំណត់​មុខសញ្ញា និង​ការឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ជា​បន្តបន្ទាប់ ក្រោយពេល​បាញ់រះ​ទៅលើ​ទូក​អ្នកនេសាទ​តាម​ដង​ទន្លេមេគង្គ បណ្តាលអោយ​រងរបួស​បុរស​ម្នាក់​ត្រង់​ត្រគៀក​ជា​ទំងន់​កាលពី​ថ្ងៃទី​២៦ ខែសីហារ ឆ្នាំ​២០១៦ នៅ​ចំណុច​អន្លង់​ត្រឡោក​កន្ទុយ​កោះ​តា​ចាន់ ភូមិ​ពន្ធ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​
​លោក ណ​យ ស៊ី​ថាច បានអោយដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ ទីល ខាន អាយុ ៤៨​ឆ្នាំ ជា​ជនជាតិ​ព្នង មានមុខ​របរ ជា​សមាជិក​សហគមន៍​នេសាទ រស់នៅ​ភូមិ​ពន្ធ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ជា​ឪពុក​របស់​ជនដៃដល់ ត្រូវ​ចាប់​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃទី​២៨ ខែសីហា ស្ថិតនៅលើ​កោះ​មួយ​កណ្តាលទន្លេ​មេគង្គ​នៃ​ស្រុក​សំបូរ ព្រមទាំង​ដកហូត​បាន​អាវុធ​កែច្នៃ ចំនួន ៣​ដើម និង​អាការ​ស្វាយ​ត្រង់ ចំនួន ១​ដើម ដែលមាន​គ្រាប់​ចំនួន ៣១​គ្រាប់ ។​
​លុះដល់​ថ្ងៃទី​២៩ ខែសីហា សមត្ថកិច្ច ក៏បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​បន្ថែមទៀត ទី​១ ឈ្មោះ សុខ អា​ចិត ហៅ សុខ បាន អាយុ​២៣​ឆ្នាំ ជា​ជនដៃដល់​ដែល​បាន​បាញ់រះ​ទៅលើ​ជនរងគ្រោះ និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ក្រើ​ត ដា អាយុ ២២​ឆ្នាំ ជា​អ្នក​បើកទូក ជនសង្ស័យ​ទាំងពីរ​នាក់ ជា​ជនជាតិ​ព្នង ជា​សមាជិក​សហគមន៍​នេសាទ រស់នៅ​ភូមិ​ពន្ធ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។​
​លោក ណ​យ ស៊ី​ថាច បន្ដទៀតថា ក្រោយពី​នាំខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ទៅ​សួរ​នាំនៅ​អធិការ​ស្រុក​សំបូរ ទាំងពីរ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំភ្លើង​អាការ​ស្វាយ​ត្រង់​បាញ់រះ​ទៅលើ​ជនរងគ្រោះ​ចំនួន ៧​គ្រាប់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​មែន ព្រោះ​ជនរងគ្រោះ ជា​ជនល្មើស​ឆក់​ត្រី ហើយ​ខ្លួន​ចុះបង្ក្រាប​បទល្មើស​នេសាទ​។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ដើម្បី​កសាង​សំណុំរឿង​បន្ថែម និង​បញ្ជូនបន្ត​ទៅកាន់​ស្ថាប័ន​អយ្យា​កា​រម​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕
unnamed

unnamed (1)unnamed (2)