រាជធានីភ្នំពេញ៖លោកស័ក្កិ៤នគរបាលជាតិម្នាក់ ស្រវឹងជោកមិនអាចបើករថយន្តទៅមុខបានក៏សម្រេចចិត្តឈប់រថយន្តកណ្តាលផ្លូវដេកស្រមុកខុរធ្វើឲ្យផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋដែលស្មានតែលោកស័ក្កិ៤ខ្យល់គរ ។ ហេតុការណ៍នេះកើតឡើង នៅជិតស្ពានអាកាសតិចណូ នាម៉ោង២ និង០០នាទីរំលងអធ្រាត្រ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ គេប្រទះឃើញមន្ត្រីនគរបាលពាក់ស័ក្តិ៤ម្នាក់ បានសន្លប់ស្តូកស្តឹងនៅក្នុងរថយន្តតែម្នាក់ឯង ដោយម្នាក់ៗ សង្ស័យខ្យល់គ ក៏នាំគ្នាជួយសង្គ្រោះលុះពេលចូលទៅជួយ ទើបដឹងថានគរបាលរូបនេះស្រវឹងសោះ ។ តែដោយតែដោយសារស្ថានភាពស្រវឹងខ្លាំង រហូតដល់សន្លប់ស្តូកស្តឹងតែម្នាក់ឯង ដូចច្នោះទើបសមត្ថកិច្ចខណ្ឌទួលគោក ហៅឡានពេទ្យមកដឹកយកទៅសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យតែម្តងទៅ ៕