កោះ​ហោះ​មន្ត្រី​ក្រសួង​អប់រំ និង​គ្រូ​ចំនួន៥​នាក់ចូល​បំភ្លឺ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​ពេល​ប្រឡង​បាក់​ឌុប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានចេញ​ដីកា​កោះហៅ​មន្ត្រី​ក្រសួង​អប់រំ​៤​នាក់ និង​គ្រូបង្រៀន​ម្នាក់ ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ពាក់ព័ន្ធ​ភាពមិនប្រក្រតី ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ថ្ងៃទី​២២-២៣ ខែសីហា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​
​មន្ត្រី​ក្រសួង​អប់រំ និង​គ្រូបង្រៀន​ដែល ACU កោះហៅ​រួមមាន​៖១-​អ្នកគ្រូ ហ៊​ន មុនី​លក្ខ​ស្ម៊ី គ្រូបង្រៀន​វិទ្យាល័យ​ទួល​អំពិល ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ការទទួល​លុយ​ពី​បេក្ខជន​។ ២-​លោក ប៉ូវ វី អនុប្រធាននាយកដ្ឋាន​នីតិកម្ម នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ពាក់ព័ន្ធ​ភាពមិនប្រក្រតី​ការអនុវត្ត​តួនាទី ភារកិច្ច​។ ៣-​លោក ជីវ រដ្ឋា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​យុវជន (​ប្រធាន​មណ្ឌល​កំណែ​មណ្ឌល វិទ្យាល័យ​ព្រះ​យុគន្ធរ​) ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​។ ៤-​អ្នកគ្រូ ចាំង ចាន់​ហួត គ្រូបង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ​ដើមថ្កូវ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​ការអនុវត្ត​តួនាទី ភារកិច្ច​។ ៥-​អ្នកគ្រូ យី ស្រី​ង៉ែត គ្រូបង្រៀន​វិទ្យាល័យ​ទួល​ស្វាយព្រៃ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​ការអនុវត្ត​តួនាទី ភារកិច្ច​៕

b-10