គូឡាឡាំពួរ៖យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ប៉ូលិសម៉ាឡេស៊ី បានចេញប្រតិបត្តិការបន្ទាន់នៅព្រឹកថ្ងៃពុធនេះ និងចាប់បានជនសង្ស័យជា បណ្តាញក្រុម ISIS ៣នាក់ ដែលកំពុងរៀបចំផែនការ ធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើ ទីកន្លែងកម្សាន្ត ល្បីៗ, ស្ថានីយប៉ូលិស, និង ទីប្រាសាទល្បីៗនៅតំបន់ Batu Caves ។
តាមការអះអាងរបស់កម្លាំងប៉ូលិស ម៉ាឡេស៊ី ក្រុមជនសង្ស័យទាំងបីនាក់ខាងលើនេះ បានគ្រោងវាយប្រហារ តំបន់ទាំងបីដោយប្រើប្រាស់គ្រាប់បែក និង កាំភ្លើង នៅអំឡុងថ្ងៃបុណ្យជាតិម៉ាឡេស៊ី ដែលប្រជាជនជាច្រើន ទាំងជាតិ និងអន្តរជាតិត្រូវបានគេរំពឹងថា នឹងធ្វើមកដំណើរកម្សាន្ត ព្រមទាំងឆ្លងកាត់តំបន់ទាំងនោះ។
ព័ត៌មានខាងលើនេះ អាចថា ជាសំណាងធំណាស់សម្រាប់ប្រទេសម៉ាឡេស៊ី បើពុំនោះទេ មហន្តរាយឬសោកនាដកម្មមួយនឹងកើតឡើងមិនខាន ៕