ស្ត្រីសតិមិនគ្រប់ម្នាក់សម្រាលកូនតាមផ្លូវ ត្រូវក្រុម៧១១បញ្ជូនទៅមន្ទីរជប៉ុន
ភ្នំពេញ៖ពិតជាគួរឲ្យអាណិតណាស់សម្រាប់ស្ត្រីមិនគ្រប់សតិម្នាក់ បានសម្រាលកូននៅតាមផ្លូវ វេលាម៉ោង០៦ និង៣៥នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦នេះ ដែលកើតឡើងនៅចំណុចផ្សារកាណាស៊ីធី (ផ្លូវវ៉េងស្រេង) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះរូបនេះសម្រាលបានកូនស្រីហើយក៏ត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ជួយដឹកបញ្ជូនទៅកាន់មន្ទីរជប៉ុន ដើម្បីជួយសង្គ្រោះបន្តទៀត។
ស្ត្រីទីទាល់ក្រម្នាក់នេះមានឈ្មោះ សុខ គង្គា អាយុ៣៨ឆ្នាំ រស់នៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ដើរដេកតាមចិញ្ចើមផ្លូវ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន៕