គ.ជ.ប៖លោក សម រង្ស៊ីមាន សិទ្ធិចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតលោក ស៊ិក ប៊ុនហុក បានថ្លែងថា លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ មានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន។ ប៉ុន្តែលោក សម រង្ស៊ី ត្រូវបំពេញលក្ខខណ្ឌចំនួន៣ចំណុចគឺត្រូវមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងលិខិតបញ្ជាក់ទីកន្លែងស្នាក់នៅពិតប្រាកដ៕