រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងបញ្ជាក់កាលពីព្រឹកមិញនេះថា កងទ័ពជើងទឹក នឹងបន្តហ្វឹកហ្វឺន នៅក្នុងការទប់ទល់នឹងគ្រោះមហន្តរាយផ្សេងៗ នៅតាមដងទន្លេសាប ទន្លេបាសាក់ នៅថ្ងៃនេះ ដោយលោកបន្ថែមថា ការហ្វឹកហ្វឺននេះ មាននាវា ចំនួន៨គ្រឿង អូបរ័ ២២គ្រឿង ចូលរួម ។
ចំណែកលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការហោះហើរឧទ្ធម្ភាគចក្រ និងហ្វឹកហ្វឺនបើកកាណូតរបស់កងកម្លាំង កាលពីម្សិលមិញនេះ មិនបានប៉ះពាល់ដល់ការបោះឆ្នោតទេ ហើយដំណើរការចុះឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃនេះដំណើរល្អជាធម្មតា ។
គួរបញ្ជាក់ថា កាលពីម្សិលមិញគេឃើញមានឧទ្ធម្ភាចក្រជិត១០គ្រឿង បានហោះឆ្វែលចុះឆ្វែលឡើងម្តុំទីស្នាក់ការគណបក្សសង្គ្រោះជាតិ រួមទាំងកងម៉ារីនជើងទឹកមួយចំនួនក៏បានបើកចុះឡើងតាមដងទន្លេបាសាក់ផងដែរ ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់យោធាអះអាងថា ជាការហ្វិកហាត់ប៉ុណ្ណោះ ខណដែលមេបក្សប្រឆាំងបានហៅសកម្មភាពទាំងនោះជាការគំរាម ឬ ត្រៀមកម្លាំងចាប់ខ្លួនលោក កឹម សុខា ទៅវិញ ៕