ខេត្តមណ្ឌលគិរី៖បុរសពីរនាក់ដែលគេស្គាល់ច្បាស់ថា មានរបររកស៊ីនេសាទត្រីតាមវិធីឆក់ជាយូរមកហើយនោះ មកដល់ថ្ងៃនេះកើតមានគ្រោះថ្នាក់ដោយការធ្វេសប្រហេសក្នុងរបររបស់ខ្លួនបណ្តាលឲ្យឆក់ស្លាប់។ ករណីនេះកើតឡោះងនៅក្នុងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នៅចំណុភូមិ«អូរច្បារ»ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
បុរសពីរនាក់បាត់ខ្លួនក្នុងតំបន់ខាងលើសង្ស័យលង់ទឹកក្រោយជិះទូកឆក់ត្រី ការបាត់ខ្លួនអ្នកទាំងពីរមានរយៈពេលយូរមានមន្ទិលសង្ស័យដល់ក្រុមគ្រួសារក៍កើតមានភាពឆោរឡោកើតឡើង ស្របពេលដំណឹងបានលេចឮដល់សមត្ថកិច្ច។
លោក ខ្លូត សុឃា អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះញែកបានចាត់ចែងកំលាំងតាមរុករកបុរសទាំងពីរខាងលើ លុះក្នុងថ្ងៃដដែលការតាមរកនេះប្រទះឃើញសាកសពបុរសម្នាក់ក្នុងចំណោមពីរនាក់រួមទាំងទូក និង ឧបករណ៍ឆក់ត្រីជាច្រើន។លោកអធិការបន្តទៀតថា ការងារនេះបន្តដល់ព្រឹកប្រលឹមថ្ងៃទី៣១ ខែសីហារ ឆ្នាំ២០១៦ ទាំងសមត្ថកិច្ច អ្នកជំនាញមុជទឹកនិងក្រុមគ្រួសារក៍ប្រទះសាកសពជនរងគ្រោះទីពីរអណ្តែតទឹក
នៅប្របមាត់ទឹក«អូរច្បារ»មានសភាពហើមស្ពីងទៅហើយ។
សមត្ថកិច្ចបានធ្វើកោសល្យវិច្ឆ័យលើសាកសពជនរងគ្រោះទាំងពីរនិងបានសន្និដ្ឋានជាជំហានដំបូងថា បុរសទាំងពីរនាក់ប្រាកដជាឆក់និងឧបរកណ៍ឆក់ត្រី ហើយលង់ទឹកស្លាប់តែម្តង។ចំណែកអត្តសាញ្ញាណជនរងគ្រោះទាំងពីរត្រូវបានស្គាល់ទី០១ឈ្មោះបាយ ឡោះភេទប្រុសអាយុ៣០ឆ្នាំជនជាតិឡាវនិងទី០២ឈ្មោះគង់ គីតអាយុ៤៧ឆ្នាំជនជាតិខ្មែរ អ្នកទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បច្ចុប្បន្នក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ស្របពេលជាមួយគ្នានេះអជ្ញាធរដែនដីសមត្ថកិច្ចគ្រប់មជ្ឈដ្ឋានស្នើសុំយ៉ាងទទូចដល់បងប្អូនជនរួមជាតិខ្មែរ មេត្តាជួយការពារមច្ឆាជាតិនៅទូទាំងព្រះរាជាណាចក្រកម្ពុជាទន្លេ បឹង ព្រែកស្ទឹងអូរ ដោយបញ្ចប់នូវទង្វើរយកឧបករណ៍នេសាទត្រីតាមវិធីឆក់ត្រីទោះជាឧបករណ៍នោះតូចឬធំក៍ដោយ ព្រោះរដូវនេះជារដូវបិតនេសាទផង៕