ទើប​ចេញពី​គុក​បាន​០៨​ខែ​មិន​ព្រម​រាងចាល ជួញដូរ​ទៀត​….!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2016 ក+ ក-

​ដោយ​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​ម្នាក់​ជា​ជន​ទើបនឹង​ចេញពី​ព័ន្ធ​ធនាគា​បាន​៨​ខែ​ជួញដូ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្នុងករណី​ជួញដូរ​ថ្នាំញៀន​ចំនួន​៣៤៨​គ្រាប់ និង​ថែមទាំង​មាន​ដីកាចាប់ខ្លួន​ក្នុង​បទល្មើស​ដូចគ្នា​ខាងលើ​ទៀតផង​ថ្ងៃទី​៣១ សីហា ២០១៦​វេលា​ម៉ោង​១៤ និង​៣០​នាទី​។
​លោក​វរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​កំ​ម្លាំ​ង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​ពេជ្រ​ចិន្តា​ដើម្បី​ចេញ ល្បាត​ក្នុង​មូលដ្ឋាន បាន​ប្រទះឃើញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ឈ្មោះ ភ្លើយ យ៉​ន ហៅ​យ៉ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែលមាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៧៣ ត​.​ព្រ​/១៦ ចុះ​ថ្ងៃទី​២៨.០៦.២០១៦ ចេញ​ដោយ​ចៅក្រម​លោក លិ សុខា ពាក់ព័ន្ធ​បទល្មើស​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​
​ខណៈពេល​ជនសង្ស័យ​កំពុង​ជិៈ​ម៉ូតូ​ម៉ាក​ឆា​លី​ក្នុង​ទឹ​សដៅ​ដើរ​ចែកចាយ​នូវ​គ្រឿងញៀន​ត្រូវ កំ​ម្លាំ​ង​ល្បាត​បាន​បើករថយន្ត​តាម​ទៅដល់​ចំណុច​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ឆែកឆេរ​ក្នុង​កាបូបស្ពាយ​ពណ៍​ខ្មៅ រកឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ា​មា​គ្រាប់​សំប៉ែត​ពណ៍​ផ្កាឈូក​មាន​សញ្ញា​WY​ចំនួន​០២​ថង់​ខៀវ​កិប​មាត់​លាក់ទុក​ក្នុង​កាបូបស្ពាយ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ក្នុង​បទល្មើស​ជាក់ស្តែង​តែម្តង វត្ថុតាង​ដកហូត​រួមមាន​៖១.​គ្រាប់​ថ្នាំ​ពណ៌​ផ្កាឈូក​មាន​អក្សរ WY ចំនួន​៣៤៨​គ្រាប់ ដែល​សង្ស័យ​ជា​សា​ធាតុ​ញៀន និង​ទូ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង​ម៉ូតូ​ម៉ាក​ឆា​លី​០១​គ្រឿង​គ្មាន​ស្លាក​លេខ ។​
​ករណី​ខាងលើនេះ សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

14159296_1757837137788182_228519861_n14182215_1757837157788180_1373057456_n14182274_1757837254454837_1138870782_n