ខ្មាន់កាំភ្លើង​បាញ់សន្តិសុខ​ខារ៉ាអូខេ​ពី​រ៉ា​មីន​​​របួសធ្ងន់​២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​ចំនួន​២​គ្រាប់​ទៅលើ​សន្តិសុខ​ខារ៉ាអូខេ​ពី​រ៉ា​មីន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់ គ្រា​ដែល​សមត្ថកិច្ច​ជំនាញ​សង្ស័យថា ផ្តើមចេញពី​រឿង​គំនុំ ដណ្តើម​ទ្រព្យសម្បត្តិ​ជាមួយ​ប្រពន្ធ​ដែល​កំពុង​ប្តឹង​លែងលះគ្នា​នៅ​តុលាការ​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​០០​យប់ ថ្ងៃទី​០១ ខែកញ្ញា​នេះ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​អធិការ​ខ័​ណ្ឌ​សែន​សុខ ថ្លែង​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ លី សុង​ហេង អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ផ្ទះ​វីឡា ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​តាម​អ្នកដឹង​ហេតុការណ៍​បញ្ជាក់ថា ជនរងគ្រោះ​មានកូន​ប្រុស​២​នាក់ និង​កំពុងតែ​ប្តឹង​លែងលះ​ជាមួយ​ប្រពន្ធ រឿង​ចែកទ្រព្យ​សម្បត្តិ តែ​មិនទាន់​ដាច់ស្រេច ។ នៅ​ថ្ងៃកើតហេតុ​នោះ​ជនរងគ្រោះ​ទៅ​ច្រៀង​នៅ​ខា​រ៉ា​អូ​ពី​រ៉ា​មីន ហើយ​រាល់ដង​តែងតែ​ជិះ តាក់ស៊ី​ទៅផ្ទះ ប៉ុន្តែ​យប់មិញ អត់​មាន​តាក់ស៊ី ក៏​ពឹង​សន្តិសុខ​ហាង ឲ្យ​ជួយ​ជូនទៅ ស្រាប់តែ​កំពុង​ជិះ​តាមផ្លូវ ក៏​លេចមុខ​ជនបង្ក មក​បាញ់​២​គ្រាប់ បណ្តាល​ឲ្យ​ចំ​៤​កន្លែង រួច​ក៏​ផ្លាត​ត្រូវ​សន្តិសុខ​នោះដែរ​ម្នាក់ទៀត ៕

Untitled-1