នគរបាល​ស្រុក​ថ្មគោល​ក្របួច​អ្នក​ជូ​ញ​ដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​តាម​អនុសាសន៍​ណែនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នង ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ក៏​ដូច​ការចង្អុលបង្ហាញរ​បស់​លោក​វរសេនីយ៍ឯក សៅ សាម៉ុន ស្នង ការរង​ទទួល​ដឹកនាំ​អធិការដ្ឋាន​នគរបាល​ស្រុ​ថ្មគោល​ព្រមទាំង​អនុវត្តតាម​វិធានការ​ជំនាញ​ដែល​ដាក់ចេញ​ដោយ​លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន ប្រឆាំង​បទល្មើស រួមទាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី​០១ ខែ កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ១២ និង​៣០​នាទី លោក​វរ សេនីយ៍​ត្រី ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល បាន​ដឹកនាំ​កម្លាំង​នគរបាល ប​ង្ក្រា​ករណី​( រក្សាទុក ប្រើប្រាស់ និង​ជួញដូរ​គ្រឿង ញៀន ) ដោយ​ខុសច្បាប់​មួយ​ករណី ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​
ក្នុង​ប្រតិបត្តិការ នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០ ៣ នាក់​ភេទ​ប្រុស​គឺ​៖១-​ឈ្មោះ ឈុន សុផល អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​ចប កាប់ ឃុះ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ២-​ឈ្មោះ វិ​ន វ​ឌ្ឍ​នា អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ៣-​តែ ប៊ុន​លាង អាយុ ២៥ ឆ្នាំ រស់នៅ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ វត្ថុតាង​រឹបអូស​បាន​៖​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ( ម៉ា​ទឹកកក ICE ) ទំងន់ ១០៣.២៩​ក្រាម ព្រមទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​និង​សម្ភា​រៈពាក់​ព័​ន្ឋ​មួយចំនួនទៀត ។​
​សូម​ជំរាបជូន​ថា បញ្ហា​គ្រឿងញៀន​គឺជា​ក្តីកង្វល់​មួយ​របស់​យើងទាំងអស់គ្នា ហើយក៏​ជា​ភារកិច្ច​រួម ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី អាជ្ញាធរ សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ក៏​ដូច ជា​ប្រជាពលរដ្ឋ​នៅ​មូល ដ្ឋា​ន បន្ត​សហការ និង​ហ៊ាន​រាយការណ៍​ទាន់ពេលវេលា​ដើម្បី​សមត្ថកិច្ច​មាន​វិធានការ​បង្ក្រាប ។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕

14193648_1758246237747272_1837884141_n14159813_1758246224413940_350549541_n14217996_1758246284413934_1926448200_n