ឧទ្ធរណ៍​បញ្ជាក់ថា នីតិវិធី ACU ចំពោះ​មន្ត្រី​អាដហុក​ត្រឹមត្រូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​មន្ត្រី​សាលាឧទ្ធរណ៍​បាន​ចេញមុខ​បញ្ជាក់ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ រកឃើញថា នីតិវិធី​របស់​សមត្ថ​កិច្ច​អង្គភាព ប្រឆាំង​អំពើពុករលួយ​ចំពោះ​មន្ត្រី អាដហុក ដែល​កំពុង​ជាប់ឃុំ​៤​រូប គឺ​ត្រឹមត្រូវ ។ ដូច្នេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​បដិសេធចោល​ប​ណ្តឹ​ង របស់​មន្ត្រី​អាដហុក​៤​រូប ដែល​ប្តឹង​សុំ​មោឃភាព នីតិវិធី​របស់ ACU ៕

36353c74f81031d042edb671087dbcb5