រាជធានីភ្នំពេញ៖នៅព្រឹកនេះតុលាការកំពូលបានបើកសវនាការលើបណ្តឹងសារទុករបស់លោក កឹម សុខា និងមេធាវី ដែលប្តឹងចៅក្រមស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញថា មិនបានបំពេញកិច្ចការក្នុងការស៊ើបសួរមួយចំនួន ។ ប៉ុន្តែសវនាការព្រឹមនេះមិនមានវត្តមានលោក កឹម សុខា និងមេធាវីរបស់លោកនោះទេ ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ មហាអយ្យការអមតុលាការកំពូល បានចេញដីកាមួយ កោះហៅ លោក កឹម សុខា ឱ្យចូលខ្លួនក្នុងសវនាការ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងនាមជាម្ចាស់បណ្តឹងសារទុក្ខ ដែលលោក កឹម សុខា និង មេធាវី ប្តឹងចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញថា មិនបានបំពេញកិច្ចក្នុងការស៊ើបសួរមួយចំនួន។
យ៉ាងណាក៏ដោយ មេធាវីលោក កឹម សុខា បញ្ជាក់ថា ការមិនចូលសវនាកានោះគឺ ដោយសារតែការកោះហៅហ្នឹង បើយើងពិនិត្យមើលទៅលើគតិច្បាប់ទៅ អត់ទាន់ត្រឹមត្រូវផ្លូវច្បាប់ ដោយសារខាងក្រុមមេធាវី ក៏ដូចជាកូនក្តីបានទទួល ដីការកោះនេះមានរយៈពេលខ្លី ហើយកាលពី២-៣ ថ្ងៃមុននេះ មេធាវីបានដាក់ពាក្យសុំពន្យារពេលសវនាកំពូលនៅថ្ងៃនេះ អញ្ចឹងថ្ងៃនេះក្រុមមេធាវីទាំងអស់ និងកូនក្តី មិនទៅចូលរួមសវនាការទេ៕