ចង់ក​បញ្ចប់ជីវិត​ ព្រោះ​ខឹង​ប្រពន្ធ​​លួច​មាន​ប្រុស​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

ខេត្តកណ្តាល​៖​ដោយសារតែ​ភ្លើង​ប្រចណ្ឌ​ក្រោយ​ដឹងថា ប្រពន្ធ​បណ្តូលចិត្ត​លួច​មាន​ប្រុស​ថ្មី ក្បត់ចិត្ត​ខ្លួន ធ្វើ​ឲ្យ​បុរស​ម្នាក់​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​ចោល​កូន និង​ប្រពន្ធ ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ ចំណុច​ភូមិ​ព្រែក​អំពិល ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
​មន្ដ្រីនគរបាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ុ​ន ប៊ុនធឿន អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉ូត ស៊ី​ណេ​ត អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ ប្រុស​២​នាក់​។ មន្ដ្រី​ដដែល​បន្ដថា បើតាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​ជនរងគ្រោះ​បញ្ជាក់ថា ដោយសារតែ​ជនរងគ្រោះ​មានការ​សង្ស័យថា ប្រពន្ធ ផិតក្បត់​ខ្លួន ទើប​ចេះ​ផឹកស្រា​ស្រវឹង​ជោកជាំ​រាល់ថ្ងៃ ហើយ​កន្លងមក​ជនរ​ង​គ្រោះ​ធ្លាប់​លេបថ្នាំ សម្លាប់ខ្លួន​២​ដង​មកហើយ តែ​ត្រូវបាន​បងប្អូន​យកទៅ​សង្គ្រោះ​ទាន់ លុះដល់​ថ្ងៃកើតហេតុ​ជនរងគ្រោះ បាន​ទៅ​ផឹកស្រា​ស្រវឹង ហើយក៏​មានទំនាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ​ដោយ ប្រចណ្ឌ​ប្រពន្ធ​ថា មាន​ប្រុស​ថ្មី ព្រមទាំង​បោះសម្ដី​ថា ទុក​កូន​ឲ្យ​នៅផ្ទះ ហើយ​ប្រយ័ត្ន​មិនទាន់​ដង្ហើម​អញ​។​
​ចំណែក​ប្រពន្ធ​ជនរងគ្រោះ​ក៏ មិនបាន​ចាប់អារម្មណ៍​ទេ បាន​នាំ​កូន​ទាំង​បីនាក់ ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​មើល​ប្អូនថ្លៃ​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខភាព ព្រែក​អំពិល​លុះដល់​ម៉ោង ២០ និង​០០​នាទី​ថ្ងៃ​ដដែល​ត្រឡប់មកផ្ទះ​វិញ ឃើញ​ប្តី​ចងក​សម្លាប់ខ្លួន ដោយ​យក​ខ្សែ​គោ​ពណ៌​ខ្មៅ​ចងក ភ្ជាប់​នឹង មែក​ស្វាយ​នៅមុខ​ផ្ទះ ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ទៅ​ជួយ​អន្តរាគមន៍ ជួយ​ប៉ុន្តែ​ជនរងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ​។​
​ក្រោយ​កើតហេតុ នគរបាល​ជំនាញ​បាន​ចុះ​ពិនិត្យ ដោយ​ឃើញថា​ពុំមាន​ស្នាម​អ្វី​កត់សំគាល់​ឡើយ រួច​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​ការចងក ពិ​ប្រាកដ​មែន​៕

fn-2016-09-02-10-42-48-1fn-2016-09-02-10-42-48-0