​សេចក្តីប្រកាស​ព័ត៌មាន​អំពី​ការរីក​រាលដាល​នៃ​វីរុស Zika
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ឆ្លើយតប​នឹង​ការរីក​រាលដាល វីរុស Zika នៅ​តំបន់​អាស៊ី សំខាន់​នៅ​ប្រទេស​សឹង្ហ​បុរី​ដែល​កើតមាន​ករណីនេះ រហូតដល់​ចំនួន​១៥១, ប្រទេស​ឡាវ​២​ករណី​, ប្រទេស​វៀតណាម​២​ករណី​, ថៃ​៩៧​ករណី និង​ម៉ាឡេស៊ី​១​ករណី​។​
​ក្រសួងសុខាភិបាល បាន​អះអាងថា នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០០៧ រហូតដល់ ២០១០ រកឃើញ​ជំងឺ Zika មាន​ចំនួន​៧​ករណី សុទ្ធតែជា​សះស្បើយ និង​ពុំ​រកឃើញ​មាន​ករណី​កុមារ​មាន​ក្បាល​តូច ប៉ុន្តែ​រហូតដល់​បច្ចុប្បន្ន​នេះ​វីរុស Zika ពុំ​រកឃើញ​ករណីនេះ​ទៀត​ទេ​៕

59