សហជីព​កំណត់​យក​តួលេខ​១៧៩.៦​ដុល្លារ​សម្រាប់​ចរចា​ប្រាក់​ឈ្នួល​កម្មករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ក្រុម​សហជីព តំណាង​កម្មករ​កាត់ដេ​រ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា បាន​ឯកភាព​សម្រេចយក​តួលេខ ១៧៩.៦​ដុល្លារ សម្រាប់​ដាក់បញ្ចូល​ក្នុង​ការចរចា លក្ខណៈ​ត្រីភាគី នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦​ខាងមុខនេះ ។ ការកំណត់​នេះ​ធ្វើឡើង បន្ទាប់ពី​ក្រុម​សហជីព​បាន​ពិភាក្សា​ផ្ទៃក្នុង​លើកចុងក្រោយ រយៈពេល​១​ព្រឹក នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ។​
​លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​លើកឡើងថា តួលេខ​នេះ មាន​លក្ខណៈ​សមស្រប​ទៅនឹង​ការចំណាយ​របស់​កម្មក​រ ដែល​បាន​រកឃើញ​ដោយ​ក្រុម​សហជីព និង​អង្គការ​អន្តរជាតិ​។​
​សូមមេត្តា​អាន​លិខិត​ក្រុម​សហជីព​ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ៖

1251