ដោយ៖ប៉ែន សុផល
បាត់ដំបង៖លោកអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ ស.អ.ក ខេត្តបាត់ដំបនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅបរិវេណសាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបង មានប្រារព្ធពិធី ប្រគល់ប្រាក់របបមរណភាពសម្រាប់អតីតយុទ្ធជន ជូនដល់គ្រួសារសពជនពិការ និងនិវត្តន៍ជន ដែលអញ្ជើញមកពីក្រុងបាត់ដំបងចំនួន ០២នាក់, ស្រុកសង្កែ ០៣នាក់, ស្រុកភ្នំព្រឹក ០២នាក់, ស្រុកសំឡូត ០១នាក់ និងស្រុករតនមណ្ឌល ០៤នាក់ សរុបចំនួន ១២នាក់ សរុបថវិកា ៩៤,៥២៦,៨៧៤រៀល។
ពិធីសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិក ស.អ.ក ចំនួន ១៨១នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល, មី ០១កេស, សារ៉ុង ០១ ។
ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើង
គោកមេបញ្ជាការយោធភូមិភាគទី៥សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ឡៃ គឹមហុង ប៊ុនសេងប្រធានកិត្តិយសនារីយោធភូមិភាគទី៥, លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្តបាត់ដំបង និងអញ្ជើញជាគណៈអធិបតីមាន លោក ឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ប្រធាន ស.អ.ក ខេត្ត, លោក ប៊ុត គឹមស៊ាន អភិបាលរងខេត្ត ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង, លោក ហុង ហ៊ាន នាយករងបេឡាជាតិ អតីតយុទ្ធជន, លោក គឹម តេង ប្រធានមន្ទីរសង្គមកិច្ចខេត្ត អនុប្រធានប្រចាំការ ស.អ.ក ខេត្ត, ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រីគណៈប្រតិភូអមដំណើរ, អស់លោកក្រុមការងារ ស.អ.ក ខេត្ត, ក្រុង, សាខាសង្កាត់បានអញ្ជើញជាភ្ញៀវកិត្តិយសនិងបងប្អូនសមាជិក សមាជិកា សមាគមអតីតយុទ្ធជនបានអញ្ជើញចូលរួមជាសមាជិកអង្គពិធី៕
ស.អ.ក ប្រគល់ប្រាក់របរមរណភាពជូនដល់គ្រួសារសពជនពិការ និងនិវត្តន៍ជន