ព្រឹកនេះបើកសវនាការសំណុំរឿងលោក អ៊ុំ សំអាន
រាជធានីភ្នំពេញ៖សំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ខណៈដែលសវនាការនេះដឹកនាំដោយលោក ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និង លោក គុជ គឹមឡុង ជាតំណាងអយ្យការ។
គួរម្លឹកថា លោក អ៊ុ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។ បទល្មើសញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ កំណត់ការផ្តន្ទាទោសពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។ ចំណែកបទល្មើសញុះញង់ឲ្យមានការរើសអើង កំណត់ការផ្តន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល៕