ផ្តន្ទាទោសលោក ពេជ្រ ព្រហ្មមុនី ជាប់ពន្ធនាគារ៥ឆ្នាំ និងម្តាយ ថោង សារ៉ាត់ ២ឆ្នាំ
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ បានប្រកាសសាលក្រមដោយ សម្រេចផ្តន្ទាទោសម្តាយលោក ថោង សារ៉ាត់ គឺ អ្នកស្រី កែវ សារី ដាក់ពន្ធនាគារពីរឆ្នាំ និង ផ្តន្ទាទោសអតីតឧត្ដមសេនីយ៍យោធា លោក ពេជ្រ ព្រហ្មមុនី និងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ រយៈពេល៥ឆ្នាំតែអនុវត្តទោសត្រឹមពីរឆ្នាំប៉ុណ្ណោះ៕