ព្រឹក​នេះ​តុលាការកំពូល​បើកសវនាការ​សំណុំរឿង​មន្ត្រី​អាដហុក​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ តុលាការ​កំពូល បាន​បើកសវនាការ​សំណុំរឿង​មន្ត្រី​អាដហុក​៤​រូប និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​ការបោះឆ្នោត​មួយរូប ពាក់ព័ន្ធ​សំណើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ខណដែល​ជន​ត្រូវ​ចោទ​ទាំង​៥​រូប ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ សូកប៉ាន់​សាក្សី និង សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​របស់លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង នាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​៕

fn-2016-06-21-12-01-01-0