តួកគី៖នាយករដ្ឋមន្ត្រីតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមជីហាដនិយមរដ្ឋឥស្លាមត្រូវបានបណ្ដេញចេញពីទីតាំងចុងក្រោយរបស់ពួកគេនៅតាមបណ្តោយព្រំដែនតួកគី-ស៊ីរីនៅពេលដែលកងកម្លាំងស៊ីរីដាក់ការឡោមព័ទ្ធជាថ្មីនៅបន្ទាយរបស់ពួកឧទ្ទាមក្នុងទីក្រុង អាឡេប៉ូ ដែលហែកហួរដោយសង្គ្រាម។
លោកនាយករដ្ឋមន្ត្រីតួកគី Binali Yildirim បាននិយាយថា កងកម្លាំងប្រទេសរបស់លោកនិងពួកឧទ្ទាមស៊ីរីបានជំរុញ “អង្គការភេរវកម្ម” មួយនេះឲ្យថយក្រោយវិញលើព្រំដែនភាគខាងត្បូងរបស់ខ្លួនជាប់ប្រទេសស៊ីរីដោយបង្អាក់នៅចំណុចជ្រើសរើសសមាជិកថ្មី និងផ្គត់ផ្គង់។
លោក Yildirim បាននិយាយអំឡុងសុន្ទរកថា តាមទូរទស្សន៍មួយខណៈធ្វើដំណើរទៅកាន់ទីក្រុងភាគអាគ្នេយ៍ Diyarbakir ថា “ចាប់ពី Azaz ទៅ Jarabulus ព្រំដែន៩១គីឡូម៉ែត្ររបស់យើងត្រូវបានធានាសុវត្ថិភាពទាំងស្រុង”។
គួរបញ្ជាក់ថា ជម្លោះរយៈពេលជាងប្រាំឆ្នាំនេះបានក្លាយទៅជារឿងកាន់តែស្មុគស្មាញដែលពាក់ព័ន្ធមិនត្រឹមតែរបប និងក្រុមឧទ្ទាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកគាំទ្រអន្តរជាតិលើភាគីទាំងពីរ កងកម្លាំងឃើដ ក្រុមជីហាដនិងឥឡូវនេះទួរគីផងដែរ៕