កម្លាំង​ជំនាញ​ចុះបង្ក្រាប និង​បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជាច្រើន​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំងប្រដាប់អាវុធ ចុះ​ប្រតិបត្តិការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នេសាទ​នៅ ស្រុក​ឆ្លូង​។​
​ដោយមាន ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក ចាប សៀក​ហេង នាយ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​មេគង្គ និង​លោក សៀន គិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ លោក ម៉ុក ពន្លក នាយរង​ខណ្ឌ ជលផល​ក្រចេះ បាន​ដឹកនាំ​កម្លាំង​មន្ត្រីជលផល​ខេត្ត និង​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក ប្រសព្វ ដោយមាន​កិច្ចសហការ​ពី​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ស្រុក​ឆ្លូង កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ និង​អាជ្ញាធរ​ឃុំ ព្រមទាំង​សហគមន៍ នេសាទ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​ចំនុច​បឹង​គ្រូ​ឆៃ​អេង បឹង​ប្រា បឹង​កូន​សត្វ ស្ថិតក្នុង​ឃុំ​កញ្ជរ និង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ ។​
​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បានបញ្ជាក់​អោយដឹងថា រដូវ​បិទ​នេសាទ​ឆ្នាំនេះ បើទោះជា​ទឹកទន្លេ​មេគង្គ​ឡើង​យឺត មាន​កំពស់​ទឹក​ទាប​ជាង​បណ្តាល​ឆ្នាំមុនៗ​ក្តី តែ​បច្ចុប្បន្ន​បឹង​ទាំងអស់​ខាងលើ​មាន​កំពស់​ទឹក​មធ្យម​អាចធ្វើ​ឲ្យ​ហ្វូង​ត្រី​គ្រប់​ប្រភេទ​ចូល​តាម​ព្រែក​តូចៗ​មួយចំនួន មក​រស់នៅ​ពង​កូន ព្រមទាំង​ស្វែងរក​ចំណី​នៅ​ទីនោះ​យ៉ាងច្រើន ធ្វើអោយ​ជនខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស នេសាទ​ខុសច្បាប់ ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដូចជា ស្បៃ​មុង សាច់​អួន​ក្រលា​ញឹក និង​ឆក់​ត្រី​ផងដែរ​ដើម្បី​យកមក​ចាប់​ត្រី​ទាំង​តូច ទាំង​ធំ បំផ្លិចបំផ្លាញ​ធនធាន​ជលផល នៅក្នុង​តំបន់​នេះ ។​
​នាយរង​ខណ្ឌ រូបនោះ បាន​បន្តថា ក្នុង​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល​ពេញ​មួយថ្ងៃ​ម្សិលមិញ​នេះ គឺ​សមត្ថកិច្ច​ចម្រុះ​ទទួលបាន​លទ្ធ​ជាច្រើន​មានដូចជា ចាប់​រឹបអូស និង​បំផ្លាញចោល​របាំង​ស្បៃ​មុង​២៥​ខ្សែ មាន​ប្រវែង​ជិត​៣​ពាន់​ម៉ែត្រ រឹបអូស​លូ​ស្បៃ​មុង​ចំនួន ២៤​មាត់​លូ និង​លូ​ធ្វើ​ពីសា​ច់​អួន​ក្រលា​ញឹក​ចំនួន ២​គ្រឿង រុះរើ​និង​កាប់បំផ្លាញចោល​ប​ង្កោ​ល​ចម្រឹង​ឬ​ស្សី និង​កូនឈើ​ចំនួន​ជិត ៤០០​ដើម ចាក់​លែង​ត្រី​ចម្រុះ​ទាំង​តូច ទាំង​ធំ​ចូលក្នុង​បឹង​ធម្មជាតិ ប្រហែល​ជិត​៣០០​គ​ក្រ​ផងដែរ​។​
​លោក បានអោយដឹងថា ការធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ពិសេស​ឧបករណ៍​នេសាទ​ស្បៃ​មុង​នេះ គឺ​វា​បាន​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ពិសេស នោះ​គឺ​បណ្តាលអោយ​ប៉ះពាល់​ហ្វូង​ត្រី​ទាំង​ធំ ទាំង​តូច​យ៉ាងខ្លាំង​ផងដែរ ។ ដូច្នេះ​ទាមទារ​អោយមាន​កិច្ចសហការ​រវាង​សមត្ថកិច្ច​ជំនាញ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​សហគមន៍ នេសាទ និង​ប្រជាពលរដ្ឋ ផង​នោះ ទើប​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ខាងលើ ទទួលបាន​ជោ​ជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ជាមួយនេះដែរ​គឺត្រូវធ្វើ​ដូច​ភ្លៀងរលឹម មិនថាឡើយ​រដូវ​បិទ​នេសាទ ឬ​រដូវ​បើក​នេសាទ​នោះឡើយ គឺ​ធ្វើបែបនេះ​ទើប​រក្សាបាន​ធនធាន​ជលផល​អោយមាន និរន្តរភាព ស្ថិតស្ថេរ​គង់វង្ស សម្រាប់​ពេលបច្ចុប្បន្ន និង​ថ្ងៃ​អនាគត​។​
​លោក បានអោយដឹង​បន្ថែមទៀតថា ការធ្វើ​នេសាទ​ដោយ​ប្រើ ប្រើប្រាស់​ឧបករណ៍ ល្មើសច្បាប់​ដូចខាងលើ គឺ​វា​ធ្វើ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ពិសេស នោះ​គឺ​បណ្តាលអោយ​ប៉ះពាល់​ហ្វូង​ត្រី​ធំ តូច និង​ជីវចម្រុះ​ជាច្រើន​ដែល​រស់នៅ​ល្នុ​ង​ទឹក​ផងដែរ ។ ដូច្នេះ​ដើម្បី​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ជលផល​ឲ្យ​គង់វង្ស គឺ​ទាមទារ​អោយមាន កិច្ចសហការ​រវាង​សមត្ថកិច្ច​ជំនាញ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ ផង​នោះ ទើប​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ខាងលើ ទទួលបាន​ជោ​ជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ជាមួយនេះដែរ​គឺត្រូវធ្វើ​ដូច​ភ្លៀងរលឹម មិនថាឡើយ​រដូវ​បិទ​នេសាទ ឬ​រដូវ​បើក​នេសាទ​នោះឡើយ គឺ​ធ្វើបែបនេះ​ទើប​រក្សាបាន​ធនធាន​ជលផល​អោយមាន និរន្តរភាព ស្ថិតស្ថេរ​គង់វង្ស សម្រាប់​ពេលបច្ចុប្បន្ន និង​ថ្ងៃ​អនាគត ៕

14256270_1759499417621954_1380759643_n14193621_1759499404288622_662666275_n14248808_1759499400955289_1692874037_n14248962_1759499397621956_1788871169_n14249083_1759499414288621_2116725545_n14256295_1759499387621957_69229507_n14256385_1759499390955290_1378172687_n14269351_1759499430955286_1661548843_n