សាលក្រម​សំណុំរឿង​លោក អ៊ុំ សំអាន នឹង​ប្រកាស​នៅ​ថ្ងៃទី​១០​តុលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​ការអះអាង​ពី​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹងថា សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ប្រកាស​សាលក្រម​នៃ​សំណុំរឿង លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ ខាងមុខនេះ​។
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ សលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ហេង សុខ​ណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង លោក គុជ គឹម​ឡុង ជា​តំណាង​អយ្យការ​៕

fn-2016-08-10-10-30-15-0