ឧទ្ធរណ៍​បើកផ្លូវ​ឲ្យ​សាលាដំបូង​បន្ត​កាត់ទោស​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​នេះ បាន​បើកសវនាការ​ជា​អសា​ធាណៈ និង​បានសម្រេច ច្រានចោល​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ដែល​ប្តឹង​មោឃភាព​ដីកា​ដំណោះស្រាយ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ដូច្នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃទី​៩ កញ្ញា តាម​ការគ្រោងទុក​និង​មិន​ផ្លាស់ប្តូរ​ពេលវេលា​នោះឡើយ ។​
​គួរ​បញ្ជាក់ថា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ជាប់ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ដែល​កន្លងមក លោក កឹម សុខា ខកខាន​ពីរលើក​ក្នុង​ការចូល​បំភ្លឺ​តុលាការ ក្នុងនាម​សាក្សី​ករណី​សញ្ចារកម្ម​ដែលមាន​នាង​ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ជា​ជនរងគ្រោះ ខណៈ​សំណុំ​រឿងនេះ កំពុង​បង្ខំចិត្ត​លោក កឹម សុខា សម្រេច​ការឃុំ​ខ្លួនឯង​ក្នុង​ទីស្នាក់ការ CNRP ដល់​សព្វថ្ងៃ៕

download3