ផ្ទុះគ្រាប់បែកក្បែរសាលាមត្តេយ្យនៅគាភខាងត្បូងថៃស្លាប់មនុស្ស២នាក់
បាងកក៖សារព័ត៌មាន Channel News Asia ផ្សាយមុននេះបន្តិចថា យ៉ាងហោចណាស់មនុស្ស០២នាក់បានស្លាប់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់នៅក្បែរសាលាមត្តេយ្យមួយកន្លែងនៅជិតព្រំដែន ថៃ-ម៉ាឡេស៊ី ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។
អ្នកនាំពាក្យមេបញ្ជាប៉ូលីសថៃលោក Yuthanam Petchmuang បាននិយាយថា មនុស្សដែលស្លាប់បាត់ជីវិតគឺជាឪពុក និងកូនស្រីដែលអាយុ ០៥ឆ្នាំ រួមនឹងមនុស្ស ០៨នាក់ទៀតបានរងរបួស នៅពេលម៉ូតូមួយគ្រឿង ដែលចតនៅមុខខ្លោងទ្វារចូលសាលារៀនបានផ្ទុះឡើង អំឡុងពេលដែល ឪពុកម្តាយនានា កំពុងជូនកូនៗទៅសាលារៀន។ លោកបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនេះ គឺជាទង្វើ របស់ក្រុមដែលមានបំណងចង់ មានភាពចលាចលក្នុងប្រទេស៕