គ្រួសារក្រីក្រ និងគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់១៤៩គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា
ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖នៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក សរ ចំរុង អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមដំណើរដោយលោក ធុន គ្រី ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមកម្ពូជា ខេត្តក្រចេះ លោក លោកស្រី សមាជិក សមាជិការសាខា ក្រុមប្រតិបត្តិសាខា បាននាំយកអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅចែកជូនគ្រួសារក្រីក្រ ចំនួន ១៣៨ គ្រួសារ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១១ គ្រួសារ សរុបចំនួន ១៤៩ គ្រួសារ មកភូមិចំនួន៤ ក្នុងមូលដ្ឋានឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ នៅបរិវេណវត្តវឌ្ឍនៈ ឃុំវឌ្ឍនៈ ដោយគ្រួសារនីមួយៗទទួលបានអង្ករ៣០គ.ក្រ, មី១កេសតូច, ត្រីខ១០កំប៉ុង និង ថវិកា៣០.០០០ រៀល៕