ក្រសួងមហាផ្ទៃប្រកាសថ្កោលទោសករណីបំផ្ទុះគ្រាប់បែក
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃ បានប្រកាសថ្កោលទោស យ៉ាងដាច់អង្ការ ចំពោះការបំផ្ទុះគ្រាប់បែក នៅផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន កាលពីយប់ថ្ងៃអង្គារ ដោយចាត់ទុកសកម្មភាពនោះដ៏គួរឲ្យស្អប់ខ្ពើម ហើយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម សហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មាននានា ដើម្បីឈានដល់ការកំណត់ អត្តសញ្ញាណជនល្មើស ដែលទទួលខុសត្រូវក្នុងករណីនេះ៕