តំបន់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងរងគ្រោះរញ្ជួយដី
សេអ៊ូល៖សារព័ត៌មានយ៉ុនហាប់នៅមុននេះបន្តិចថា គ្រោះរញ្ជួយដីមួយមានកម្លាំង ៥,៣រ៉ិចទ័រ បានកើតឡើងនៅតំបន់ភុងហ្គេរី នៅម៉ោងប្រមាណជា៩ និង៣០នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅកូរ៉េខាងជើង)ដែលតំបន់កូរ៉េខាងជើងធ្លាប់សាកល្បងអាវុធនុយក្លេអ៊ែរ ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា ការរញ្ជួយដីនេះ គឺអាចបណ្ដាលមកពីកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅក្នុងឱកាសនៃថ្ងៃ រំលឹកខួបលើកទី៦៨ នៃការបង្កើតប្រទេស កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ ។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០១៦ កន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៤ របស់ខ្លួន រាប់ចាប់តាំងពីការបាញ់សាកល្បង កាលពីឆ្នាំ ២០០៦, ២០០៩ និង ២០១៣៕