ទូតបារាំងប្រាប់ពលរដ្ឋកុំឲ្យទៅក្បែរស្នាក់ការបក្សប្រឆាំង និងតុលាការ
រាជធានីភ្នំពេញ៖សេចក្តីជូនដំណឹងរបស់ស្ថានទូតបារាំង បានអំពាវនាវកុំឲ្យពលរដ្ឋរបស់ខ្លួនទៅក្បែរកន្លែងប្រមូលផ្តុំចំនួនពីរ គឺម្តុំទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិ២ និងសាលាដំបូងរាជធានីភ្នំពេញ ជិតពហុកីឡាដ្ឋានជាតិអូឡាំពិក។
គួរបញ្ជាក់ថា ស្ថានទូតចំនួន២ហើយ ដែលបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនកុំឲ្យនៅជិតកន្លែងប្រមូលប្តុំរបស់គណបក្សសង្គ្រោះជាតិ ខណដែលមុននេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានចេញការអំពាវនាវដូចគ្នា៕