មេបញ្ជាការ​ជួរមុខ​ក្រុម​ឧទ្ទាម​នៅ​ស៊ី​រី​ត្រូវបាន​សម្លាប់​ក្នុង​ខេត្ត​អា​ឡេ​ប៉ូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2016 ក+ ក-

ស៊ី​រី​៖​មេបញ្ជាការ​ជាន់ខ្ពស់ Abu Omar Sarakeb ត្រូវបាន​បណ្តាញ​ផ្សព្វផ្សាយ​របស់​ក្រុម​ឧទ្ទាម​ចេញផ្សាយ​ថា បាន​ស្លាប់​ដោយសារតែ​ការវាយប្រហារ​តាម​អាកាស​ដោយ​កងទ័ព​រដ្ឋា​ភិ​បាល​លោក បា​ហ្សា អាល់ អាស្សាដ នៅ​ជាយ​ខេត្ត​អា​ឡេ​ប៉ូ ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​
យោងតាម​សារព័ត៌មាន BBC ផ្សាយ​ថា មេបញ្ជាការ​ជួរមុខ​មួយរូប​នេះ​បាន​ប្រឆាំងនឹង​រដ្ឋាភិបាល​ស៊ី​រី​ជាង​៥​ឆ្នាំ​មកនេះ ដែល​ក្រុម​ឧទ្ទាម​នេះ​កាលពី​ដើមឡើយ​ធ្លាប់មាន​ឈ្មោះថា al-Nusra និង​បាន​ផ្លាស់ប្តូរ​ឈ្មោះ​របស់ខ្លួន​ទៅ ជា Jabhat Fateh al-Sham កាលពី​ខែកក្កដា បន្ទាប់ពី​បាន​ផ្តាច់​សម្ព័ន្ធភាព​ជាមួយនឹង​ក្រុម អាល់​កៃ​ដា ដែល​ពិភព​ស្គាល់​ថា ជា​ពួក​ភេរ​វករ ដែល​ចងសម្ព័ន្ធភាព​យ៉ាង​ស្អិតល្មួត​ជាមួយ​ក្រុម ISIS​។​
​គួរ​បញ្ជាក់ថា លោក Abu Omar Sarakeb បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ យន្តហោះ​ទម្លាក់​គ្រាប់បែក​លើ​ភូមិ Kafr Naha ភាគ​ខាងលិច​ខេត្ត​អា​ឡេ​ប៉ូ​៕

_91077372_gettyimages-474780954