លោក កឹម សុខា ត្រូវផ្តន្ទាទោសរយៈពេល៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាផ្តន្ទាទោសលោក កឹម សុខា រយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ។
សូមជំរាបថា សវនាការជំនុំជម្រះក្តីលោក កឹម សុខា នាព្រឹកថ្ងៃទី០៩ ខែកញ្ញានេះមាន លោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ មាន លោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងលោក វ៉ែន សំអាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ៕