ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក បានជម្រុញលើកទឹកចិត្តដល់នាយនគរបាល ដែលមានកិត្តិយសទទួលបានការប្រកាស តែងតាំងនិងបំពាក់ឋានន្តរសក្កិ ត្រូវយកតួនាទីភារកិច្ចនេះទៅបម្រើរប្រជាពលរដ្ឋឲ្យបាន ល្អប្រសើរ មិនត្រូវយកតួនាទីនេះ ទៅកៀបសង្កត់លើប្រជាពលរដ្ឋនោះទេ ។
ការមានប្រសាសន៍ជម្រុញ និងសម្តែងការកោតសសើរ ដល់កម្លាំងនគរបាលខេត្តលើ ក្រចេះលើកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចតួនាទីបានយ៉ាងប្រសើរកន្លងមកនេះ របស់លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋនបុគ្គលិក គឺបានធ្វើឡើង នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងពិធីប្រកាស់ផ្ទេរនិងតែងតាំងមុខតំណែងនគរបាល ជាតិ នៃស្នងការដ្ឋាននគរ បាលខេត្តក្រចេះ ។
នាយរងនាយរងនគរបាលខេត្តក្រចេះ ចំនួន ៩រូប ទទួលបានការបំពាក់ឋានន្តរសកិ្ក និងផ្លាស់ប្តូតួនាទីមុខតំណែង និងក៏មានការប្រកាស់តួនាទីមុខតំណែង ស្នងការរងនារីមួយ រូបផងដែរ។
តំណាងនិងជំនួយមុខឲ្យលោកអភិបាលខេត្តក្រចេះ អភិបាលរងខេត្តលោក ហឿ ស៊ី យ៉ែម បានមានប្រសាសន៍លើកឡើងពីការបំពេញតួនាទីកត្តព្វកិច្ចរបស់កងកម្លាំង នគរបាល ខេត្តក្រចេះកន្លងមក គឺបានចូលរួមបម្រើរពលរដ្ឋបានយ៉ាងល្អប្រសើររហូត ទទួលបានលទ្ឋ ផលគួរជាទីមោទនៈ។ ដោយលោកអភិបាលរងខេត្ត បានចង្អុលណែនាំឲ្យ កងកម្លាំងនគរបាលត្រូវចូលរួមការអនុវត្តកត្វកិច្ចតាមតួនាទីភារកិច្ចឲ្យកាន់តែខ្លាំងក្លារ និងមានប្រសិទ្ឋភាពជាងមុន ។
មានប្រសាសន៍លើកឡើងបន្តលោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានដាក់ចេញ នូវទិសដៅមួយចំនួនដល់កម្លាំងនគរបាលខេត្តក្រចេះ ពិសេសលោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តដើម្បីដឹកនាំការអនុវត្តបន្ថែម ដូចជា កិច្ចការការពារសន្តិសុខមូលដ្ឋានកិច្ច ការងារបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន និងអំពើរល្មើសផ្សេងៗ និងការចូលរួមអភិ វឌ្ឍន៍សង្គម។ ដោយលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានបុគ្គលិកបាននែណាំឲ្យ លោកស្នងការលោកស្នការរង ត្រូវប្រើប្រាសកម្លាំងនគរបាលទៅតាមជំនាញពិតប្រាកដ ទើបមានប្រសិទ្ឋភាពការងារ៕