ខេត្តឧត្តរមានជ័យ៖អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរ២៩នាក់ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ បញ្ជូនមកប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញតាមមាត់ច្រកទ្វារអន្តរជាតិជាំ កាលពីព្រឹកថ្ងៃទី០៩ ខែញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
មន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា ពលករខ្មែរចំណាកស្រុក២៩នាក់ ស្រី១១នាក់ ក្នុងនោះក្មេង៤នាក់ មកពីខេត្តឧត្តរមានជ័យ១៣នាក់ មកពីខេត្តបន្ទាយមានជ័យ២នាក់ មកពីខេត្តកំពង់ចាម២នាក់ មកពីខេត្តបាត់ដំបង២នាក់ មកពីខេត្តតាកែវ២នាក់ មកពីខេត្តស្ទឹងត្រែង៥នាក់ មកពីខេត្តសៀមរាប៣នាក់សមត្ថកិច្ចបានធ្វើការអប់រំរួចដោះលេងឲ្យទៅលំនៅស្ថានវិញនាថ្ងៃដដែល។
មន្ត្រីដដែលបន្តថា បើតាមការរៀបរាប់ពីពលករបានឲ្យដឹងថា ពលរដ្ឋខ្មែរដែលធ្វើជាចំណាកស្រុក ទៅរកការងារធ្វើនៅឯប្រទេសថៃចូលតាមមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសាតែចាញ់បោកមេខ្យល់ឈ្មោះចិន អះអាងថា នឹងជួយរកការងារឳ្យធ្វើ លុះទៅដល់ខេត្តណាខនភ្នំ ជាប់ព្រំដែននឹងប្រទេសឡាវត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦៕