ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅថ្ងៃទី០៩ ខែកញ្ញា អ្នកសារព័ត៌បានទៅផ្តិតយករូបភាពកន្លែងល្បែងជល់មាន់មួយកន្លែងឋិតនៅភូមិកំពង់ព្រះឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបង។
តាមសេចក្តីរាយការពីប្រជាពលរដ្ឋខណៈដែលពួកគាត់ព្រួយបារម្ភអំពីគ្រុមគ្រួសាររបស់គាត់ប្រលូកក្នុងវិស័យនេះស្ទើររាល់ថ្ងៃចំណែកអ្នកផ្សេងជាច្រើនទៀតក៏ចាញ់អស់ប្រាក់ច្រើនដែរ។ ពួកគាត់បារម្ភទៀតថា បើសិនជាសមត្ថកិច្ចមិនយកចិត្តទុកដាក់ និងការបង្ក្រាបទេនោះពិតជាក្នុងភូមិឃុំមិនមានសុវត្ថិភាពនោះទេ។
បុរសម្នាក់ក្នុងចំណោមអ្នកភ្នាល់ទាំងនោះខ្សឹបប្រាប់តិចៗថា ពួកគេមានអ្នកខ្លះមានប្រាក់តិចតូចទៅចាប់ដើមទុនមិនដល់កំរិតប្រាក់គេទេគេមិនឲ្យលេងទេដូច្នេះត្រូវបង្ខំចិត្តទៅសុំប្រព័ន្ធឬចងការគេទើបប្រាក់ស្មើនិងដើមទុនរបស់អ្នកលេងធំកត្តានេះ ហើយដែលពួកគាត់ជាភរិយាសុំឲ្យកាសែតជួយផ្សព្វផ្សាយក្រែងបានដឹងដល់សមត្ថកិច្ចអ្នកភូមិនៅក្បែរនោះក៏ពួកគាត់មានការងឿងឆ្ងល់ដែរថាហេតុអ្វីសមត្ថកិច្ចដែនមិនមានវិធានការបើអ្នកលេងល្បែងជល់មាន់កាន់តែច្រើនដូចហែកឋិនយ៉ាងនេះពួកគាត់ចោទប្រកាន់ថាបើសមត្ថកិច្ចដែនមិនមានប្រយោជន៍ចេញពីល្បែងនេះទេប្រហែលជាគ្មានហានប្រព្រឹតនោះទេ។
ឆ្លើយតបនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើសមត្ថកិច្ចនេះនៅរសៀលថ្ងៃទី០៩ ខែកញ្ញានេះមេគង្គប៉ុស្តិ៍មិនអាចទំនាក់ទំនងជាមួយលោកនាយប៉ុស្តិ៍ឃុំកំពង់ព្រះបានថាយ៉ាងណានោះទេរីឯលោកអធិការស្រុកក៏មិនអាចទំនាក់ទំបានដែរតែមន្ត្រីក្រោមឱវាទថានឹងចាត់កម្លាំងឲ្យចុះទៅមើលចំណោះមតិប្រជាពលរដ្ឋសុំឲ្យលោកស្នងការជួយមានវិធានការទើបពួកគាត់សង្ឃឹមជាង៕
ល្បែងជល់មាន់យ៉ាងអនាធិបតេយ្យស្ថិតនៅឃុំកំពង់ព្រះ ស្រុកសង្កែ