សមត្ថកិច្ច​ខេត្តបាត់ដំបង​ចុះ​បង្កើន​ការពង្រឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល
​បាត់ដំបង​៖​ដោយ​យោងតាម​បទបញ្ជា​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក៍​ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ក្នុង​ការពង្រឹង​ត្រួតពិនិត្យ​គ្រប់​មធ្យោបាយ​ដែល​បាន​បំពាក់​អំពូល​ឡា​ហ្សែ​រ​និង​ភ្លើង​ខុស​បច្ចេកទេស​ផ្សេងៗ​ដែល​អាច​បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការធ្វើ​ចរាចរណ៍​នៅពេល​យប់​ផង​នោះ​។​
នៅ​យប់​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក​នគរបាល​យុ​ត្តិ​ធ​ម៍ ក្រោម​បញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​សហការ​ជាមួយ​កម្លាំង​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង​បាន​ចុះ​ឃាត់​មធ្យោបាយ​ទាំងឡាយណា​ដែល​បើកបរ​ពេលយប់​ដោយ​បំពាក់​អំពូល (​ឡា​ហ្សែ​រ​)​និង​ភ្លើង​ខុស​បច្ចេកទេស​ផ្សេងៗ​ដែល​និង​អាច​បង្ករ​អោយ​ប៉ះពាល់​គ្រោះថ្នាក់​ដល់​អ្នកដទៃ​និង​ខ្លួនឯង​ផង​នោះ​ដើម្បី​យកមក ធ្វើការ​អប់រំ​នែ​នាំ​និង​ដោះដូរ​យក​អំពូល​ទាំងនោះ​ចេញ​។​
ក្នុង​កិច្ចប្រតិបត្តិការ​ត្រួតពិនិត្យ​នៅលើ​នេះ​បាន​ចុះ​អនុវត្តន៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល​ស្រុក​សង្កែ ខេត្តបាត់ដំបង ព្រោះ​ឃើញថា មធ្យោបាយ​ធ្វើដំណើរ​ពេលយប់​ដែល​បំពាក់​អំពូល ប្រភេទ​នេះ​បាន​បង្ករ​ឲ្យ​កើតមាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​
​មិនតិច​ករណី​នោះ ទេ​នាពេល​កន្លងមក ។​
លោក​បន្តថា សកម្មភាព​នេះ​លោក​និង​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​នឹង​បន្ត​អនុ​វត​ន្ត៍​ជា​រៀងរាល់​យប់​ជា​បន្តបន្ទាប់​ទៅទៀត ដើម្បី​រួមចំណែក​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតមាន​ទាក់ទិន​និង​កត្តា​ផ្សេៗ​ជាច្រើន​ទៀត ។​
ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សូមបញ្ជាក់ថា ចំពោះ​រថយន្ត​គ្រប់​ប្រភេទ​ទាំងឡាយណា​ដែល​បាន​បំពាក់​អំពូល​ពី​នាយ​(FULL option )​ឡា​ហ្សែ​រ​ត្រូវតែមាន​វិធានការ​កែសម្រួល​ឡើងវិញ​ព្រោះ​វា​នៅតែ​ជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក​ផង​។
ក្នុងនាម​ស្នងការ​នគរបាល​ខេត្ត​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​សូមអោយ​ចូលរួម​អនុវត្តន៍​គោរព​ច្បាប់​ចរាច​ណ៍​ទាំង អស់​គ្នា​ដើម្បីអោយ​ស្រប​ទៅ​តា​ពាក្យស្លោក​(​ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​)៕

14329049_1761481277423768_2137533358_n14269430_1761481237423772_508515716_n14269821_1761481224090440_463284736_n14287603_1761481220757107_1909282329_n14328867_1761481250757104_1994945874_n