ភ្នំពេញ៖លោក គឹម សុខ ដែលគេស្គាល់ថាត្រូវជាឪពុករបស់លោកឩញ៉ា សុខ ប៊ុន បានបោះបង្គោលរំលោភយកផ្លូវសាធារណៈនិងយកដីចាក់លុបប្រលាយលូមិនអោយទឹកហូដែលធ្វើផ្ទុយពីគំរោងរបស់សាលារាជធានីភ្នំពេញ ត្រូវបានរងការរិះគាន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ កាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសម្រេចអោយធ្វើការជុសជុលនិងចាក់បេតុងផ្លូវលំមួយខ្សែកំរាស់១៥ស.ម បណ្តោយ២,៨២០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថាគាសប្បាយចិត្តណាស់នៅពេលដែលសាលារាជធានីភ្នំពេញបានអភិវឌ្ឍន៍ផ្លូវលំមួយខ្សែនេះ តែត្រូវបានលោកឩញ៉ា គឹម សុខ បោះបង្គោលរំលោភយកផ្លូវសាធារណៈជាង២ម៉ែត្រ និងលុបប្រព័ន្ធលូ ធ្វើអោយមានផលប៉ះពាល់ផ្សេងៗលើដងផ្លូវនេះ។
ខណះពេលដែលទទួលបានព័ត៌មាននេះភ្លាមលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សេនជ័យ និងលោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំមន្ត្រីពាក់ព័ន្ធបានទៅចុះចុះពិនិត្យផ្ទាល់ និងបញ្ជាអោយលោកឧកញ៉ា គឹម សុខ ដកបង្គោលនោះចេញតាមការកំណត់របស់អាជ្ញាធរខណ្ឌ។
ក្នុងនោះ លោកឩកញ៉ា គឹម សុខ បានយល់ព្រមដកបង្គោលដែលបោះរំលោភលេីចំណីផ្លូវចេញវិញដោយពុំមានការតវ៉ាឡេីយ។
ប្រជាពលរដ្ឋអបអរសាទរនិងកោតសរសើរ ដល់លោក ហែម ដារិទ្ធិ និងលោក សាំ ពិសិដ្ឋ ថាពិតជាថ្នាក់ដឹកនាំគំរូមែន ខណៈរាស្ត្រមានទុក្ខលំបាកលោកបានស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលាពិតប្រាកដមែន៕